
ក្នុងរបាយការណ៍បានបង្ហាញក្ដីរំពឹងថា iPhone ដែលប្រើប្រាស់អេក្រង់ OLED នឹងមានជម្រើសពណ៌ខ្មៅ, ពណ៌ស និង ពណ៌មាសដែលជាពណ៌ថ្មី។ ចំណែក iPhone ប្រើប្រាស់អេក្រង់ LCD វិញទំនងជានឹងមានជម្រើសពណ៌ប្រផេះ, ស, ខៀវ, ក្រហម និង ពណ៌ទឹកក្រូចទៀតផង។

ជម្រើសពណ៌ដ៏ច្រើននៅលើ iPhone ប្រើអេក្រង់ LCD នេះ ធ្វើឲ្យគេនឹកភ្នកទៅដល់សម័យកាល iPhone 5c ដោយ iPhone 5c ជាស្មាតហ្វូនមានតម្លៃធូរថ្លៃ និងមានជម្រើសពណ៌ឆើតៗជាច្រើន។
លោក Ming Chi Kuo ក៏បានបង្ហាញការជឿជាក់ថាចំនួនលក់ iPhone ស៊េរីថ្មីនឹងមានការកើនឡើងលើសឆ្នាំមុន ដោយអាចលក់បានដល់ ៧០ លានគ្រឿង នៅត្រីមាសទី ៤ ឆ្នាំ ២០១៨៕
No comments:
Post a Comment