
របាយការណ៍បានបង្ហាញថា iPhone 8 និង Galaxy S9 Plus មានទីផ្សារ ២,៤% ដូចគ្នា ប៉ុន្តែ iPhone 8 មានលើសបន្តិចបន្តួច។ iPhone X ឈរនៅតំណែងលេខ ៣ ជាមួយទីផ្សារ ២,៣% តាមដោយ Xiaomi Redmi 5A មានទីផ្សារ ២,២%។

ក្នុងនោះដែរ គេឃើញមានវត្តមានស្មាតហ្វូនថ្មីៗចំនួនពីររួមមាន Huawei P20 Lite និង Vivo X21 ដែលទើបលេចមុខលើបញ្ជីស្មាតហ្វូនលក់ដាច់បានច្រើនជាងគេ ជាលើកដំបូង។

រំលឹកថាកាលខែមេសា Galaxy S9/S9+ ជាប់ជាស្មាតហ្វូនលក់ដាច់ច្រើនជាងគេ ដោយមានទីផ្សារ ២,៦% ដូចគ្នា ខណៈ iPhone X មានទីផ្សារ ២,៣% និង iPhone 8 មានទីផ្សារ ២,២%៕
No comments:
Post a Comment