
ការដាក់ផលិតផលចូលក្នុងបញ្ជីហួសសម័យនេះគឺមានន័យថាផលិតនេះនឹងលែងមានសិទ្ធទទួលបានសេវាជួសជុលពីហាង Apple ផ្លូវការតទៀត។ ដូចនេះប្រសិនបើផលិតផលដែលជាប់ឈ្មោះក្នុងបញ្ជីហួសសម័យ មានបញ្ហាអ្វី ដំណោះស្រាយគឺមានតែទៅរកហាងជួសជុលផ្សេងពី Apple។

ក្នុងបញ្ជីហួសសម័យនេះដែរគេឃើញមានតែ MacBook Pro ប្រើអេក្រង់ Retina ទំហំ ១៥ អ៊ីញតែប៉ុណ្ណោះ ដោយមិនទាន់ឃើញប្រភេទអេក្រង់ទំហំ ១៣ អ៊ីញ ដែលចេញខែតុលា ឆ្នាំ ២០១២ នៅឡើយទេ៕
No comments:
Post a Comment