
ក្រៅពីការបន្ថែមទំហំ RAM ស្មាតហ្វូនជំនាន់ក្រោយនេះ ក៏នឹងបន្តប្រើលក្ខណៈសម្បត្តិផ្នែកឯទៀតដូច Honor 10 ជំនាន់ធម្មតា ដោយមានអេក្រង់ ៥,៨ អ៊ីញ កម្រិតបង្ហាញ ២ ២៨០ x ១ ០៨០p ប្រភេទ LCD Display អមទ្រនាប់ស្កេនខ្ចៅដៃលើប៊ូតុង Home។ ក្បែរស្នាមឆកកណ្តាល បង្កប់ Sensor កាមេរ៉ាមុខទំហំ 24MP និងខាងក្រោយភ្លោះ 16MP + 24MP។

បំពាក់ឈីប Kirin 970 មានថាមពលថ្ម ៣ ៤០០mAh បន្តប្រើរន្ធដោតកាស ៣,៥ ម.ម និងរន្ធសាក USB Type-C។ ដោយដំឡើងត្រឹមទំហំ RAM ពោលគឺ Honor 10 GT ត្រូវបានគេរំពឹងនឹងឡើងថ្លៃបន្តិចបន្តួច អស់ច្រើនត្រឹម ២ ៥៩៩ យន់ ឬ ៣៩១ ដុល្លារ តែប៉ុណ្ណោះ។
No comments:
Post a Comment