
សេចក្ដីជូនដំណឹងនេះ គឺមុនថ្ងៃកំណត់មួយថ្ងៃសម្រាប់ការចេញឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានា ចាប់ពីថ្ងៃទី ០៧ កក្កដា ២០១៨ ស្អែកនេះ។ គោលដៅទាំងឡាយដែលស្ថិតក្នុងការជូនដំណឹងមាន៖ ទីតាំងមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលជាទីតាំងជួបជុំ។ ក្រៅពីនេះមាន មហាវិថីសម្ដេច ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) តំបន់ទីស្នាក់ការរបស់គណបក្សនីមួយៗ។
ផ្លូវសំខាន់ៗ ស្ថិតក្នុងគោលដៅដង្ហែក្បួន មានរង្វង់មូលសម្ដេចសង្ឃជួនណាត មហាវិថីម៉ៅសេទុង មហាវិធីមុនីរ៉េត កំណាត់ផ្លូវមហាវិថីព្រះមុនីវង្ស រង្វង់មូលជ្រោយចង្វាត្រើយខាងលិច ផ្លូវ២៧១ ផ្លូវលេខ៧០ ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ផ្លូវណតប្រ៊ីត ផ្លូវទ្រុងមាន់ ផ្លូវចោមចៅ ផ្លូវលេខ៦អា ផ្លូវសម្ដេចប៉ែន នុត ផ្លូវលេខ ៣៧១ ផ្លូវលេខ៥៥៨ និងផ្លូវសំខាន់ៗមួយចំនួនទៀត។
ក្បួនហែគណបក្សនយោបាយទាំងឡាយ នឹងចាប់ផ្ដើមពីម៉ោង ៦ព្រឹក រហូតដល់ក្បួនត្រូវបានបញ្ចប់។

No comments:
Post a Comment