មុន​ប៉ះ​ក្រូអាត គ្រូ​រុស្ស៊ី និយាយ​ថា បុគ្គល​ម្នាក់ បាន​ធ្វើ​ឲ្យ​ទឹក​ចិត្ត​ក្រុម​ជម្រើស​ជាតិ​កំពុង​ឡើង​ខ្លាំង - KHMER NODE '

Breaking

Friday, July 6, 2018

មុន​ប៉ះ​ក្រូអាត គ្រូ​រុស្ស៊ី និយាយ​ថា បុគ្គល​ម្នាក់ បាន​ធ្វើ​ឲ្យ​ទឹក​ចិត្ត​ក្រុម​ជម្រើស​ជាតិ​កំពុង​ឡើង​ខ្លាំង

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី លោក Stanislav Cherchesov បាន​និយាយ​ថា ប្រធានាធិបតី​ វ្លាឌឺមៀ ពូទីន បាន​ធ្វើ​ឲ្យ​ទឹក​ចិត្ត​ក្រុម​កើន​ឡើង​ខ្លាំង។

ក្នុង​សន្និសីទ​សារព័ត៌មានថ្ងៃនេះ លោក Cherchesov បាន​និយាយ​ថា "ការ​រិះ​គន់​គឺ​ជា​រឿង​ល្អ" ដែល​បាន​ជួយ​ក្រុម​លេង​ល្អ​រហូត​បាន​ឡើង​ដល់​វគ្គ ៨ ក្រុម​ World Cup លើក​នេះ។ "សរសើរ​គ្រប់​ពេល​ពេក ក៏​មិន​ល្អ​ដែរ"។ លោក​កត់​សម្គាល់។


បន្ថែម​ពី​ការ​និយាយ​ខាង​លើ គ្រូ​បង្វឹក​ Cherchesov បាន​បន្ត៖ "ប្រធានាធិបតី​ពូទីន បាន​និយាយ​ជាមួយ​ខ្ញុំ​ក្រោយ​ប្រកួត​ជាមួយ​អេស្ប៉ាញ​បាន​បញ្ចប់។ នៅ​ពេល​ប្រធានាធិបតី​ហៅ​អ្នក​ទៅ​ជួប​អ៊ីចឹង ច្បាស់​ណាស់ វា​ធ្វើ​ឲ្យ​អ្នក​ស្រួល​ក្នុង​អារម្មណ៍។ សកម្មភាព​នេះ ជួយ​បង្កើន​កម្លាំង​ចិត្ត​ក្រុម​មែន​ទែន"។

រុស្ស៊ី​បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​ភ្ញាក់​ផ្អើល ក្រោយ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ World Cup លើក​នេះ។ ក្រុម​បាន​ស៊ុត​ចូល​ដល់​ទៅ ៨ គ្រាប់ ក្នុង​វគ្គ Group Stage និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​ពូល។ ក្នុង​វគ្គ ១៦ ក្រុម រុស្ស៊ី​បាន​លេង​ឈ្នះ​អេស្ប៉ាញ ក្នុង​វគ្គ​កាត់​សេចក្ដី​ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ។

ក្នុង​វគ្គ ៨ ក្រុម រុស្ស៊ី​នឹង​ត្រូវ​ប៉ះ​ក្រូអាត នៅ​វេលា​ម៉ោង ១ រំលង​អាធ្រាត្រ​ថ្ងៃ​សៅរ៍​ខាង​មុខ (ម៉ោង​នៅ​កម្ពុជា)៕

No comments:

Post a Comment