កប់បាត់ ផ្ទះវីឡាគឹម លីហ្សា នៅអូស្តា្រលីមានទីធ្លាធំខ្លាំង ដល់ម្លឹង - KHMER NODE '

Breaking

Monday, July 30, 2018

កប់បាត់ ផ្ទះវីឡាគឹម លីហ្សា នៅអូស្តា្រលីមានទីធ្លាធំខ្លាំង ដល់ម្លឹង

អូស្ត្រាលី៖ដូចប្រិយមិត្តបានជ្រាបហើយថា អ្នកនាង គឹម លីហ្សា បានបញ្ចប់អាជីពជាតារាសិល្បៈ ដោយសម្រេចចិត្តរៀបការទៅតាមស្វាមីសង្ហា និងរស់នៅប្រទេស​អូស្ត្រាលី ។

ការចាកឆ្ងាយពីសិល្បៈរបស់អតីតតារាសម្ដែងរូបនេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការនឹករឮកនាងជាខ្លាំង។ យ៉ាងណាមិញ គ្រប់គ្នានៅតែបន្តតាមដានមើលគ្រប់សកម្មភាពរបស់អ្នកនាង បើទោះជាសព្វថ្ងៃតារារូបនេះ កំពុងសាងគ្រួសារលើទឹកដីក្រៅប្រទេសក៏ដោយ។

តូយ៉ាង អ្វីដែលធ្វើឲ្យប្រិយមិត្ត ស្រឡាំងកាំងនោះ មុននេះបន្តិច តារាសាច់សខ្ចីរូបនេះ ក៏ឆ្លៀតទម្លាយពីរូបភាពប៉ុន្មានសន្លឹក បង្ហាញពីទីធ្លា បរិវេណក្នុងផ្ទះដ៏ធំរបស់អ្នកនាង នាទឹកដីអូស្រ្តាលី។ ដោយក្នុងនោះអ្នកម្ដាយវ័យក្មេងរូបនេះបានសរសេរសារយ៉ាងខ្លីថា៖«ចាក់ប៉េតុងនៅក្រោយផ្ទះ​ ទុកឲ្យលោកកូនរត់លេង»។

មើលចុះ! ដីផ្ទះវីឡារបស់ គឹម លីហ្សា នៅអូស្តា្រលី ពិតជាមានទីធ្លាធំខ្លាំងមិនធម្មតានោះទេ ហើយបើទោះជាមិនប្រាប់ក៏គេអាចសន្និដ្ឋាន បានថាអ្នកនាងនិងគ្រួសារ ចំណាយប្រាក់មិនតិចឡើយ ដើម្បីសាងសង់ផ្ទះធំ ទ្រនំខ្ពស់មួយនេះ៕














No comments:

Post a Comment