Internet បើកឲ្យប្រើសម្រាប់ក្រុមការងារ Techno Incubation Space សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលចេញចូលបណ្ណាល័យនេះ មានល្បឿន 120 Mbps (កម្រិតគុណភាពខ្ពស់បំផុត) ដោយមានតម្លៃ ១ម៉ឺនដុល្លារ។

លោក Paul Blanche-Horgan អគ្គនាយក EZECOM បាននិយាយថា៖ “EZECOM តែងចូលរួមចំណែកជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសក្នុងវិស័យបច្ចេកវិទ្យាជាច្រើនឆ្នាំមកហើយ ហើយខ្ញុំជឿថា ការឧបត្ថម្ភសេវាInternetល្បឿនលឿននេះ នឹងផ្ដល់សារប្រយោជន៍ច្រើនដល់សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត”។
បច្ចុប្បន្ន គម្រោង Techno Incubation Space កំពុងរៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាល ពីគម្រោងអាជីវកម្ម និងសហគ្រិនភាពរយៈពេល ១០សប្តាហ៍ ដល់ក្រុមនិស្សិតច្រើននាក់ ដោយបង្ហាត់ផ្ទាល់ពីអ្នកជំនាញ ក្រោមកិច្ចជ្រោមជ្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមហ៊ុនដៃគូ៕


No comments:
Post a Comment