មកដឹងតម្លៃ Galaxy Note9 លក់​នៅឥណ្ឌូណេស៊ី - KHMER NODE '

Breaking

Monday, July 30, 2018

មកដឹងតម្លៃ Galaxy Note9 លក់​នៅឥណ្ឌូណេស៊ី

Samsung នឹង​ប្រកាស​ចេញ Galaxy Note9 ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៩ ខែ​សីហា​ខាង​មុខ​នេះ ដោយ​មក​ទល់​ពេល​នេះ​បាន​លេច​ធ្លាយ​ដំណឹង​សំខាន់ៗ​មួួយ​ចំនួន​រួច​មក​ហើយ។

នៅ​ពេល​នេះ​មាន​លេច​ចេញ​នូវ​តម្លៃ​ Galaxy Note9 ដែល​​នឹង​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌូណេស៊ី។ តាម​រយៈរូបភាព​បង្ហាញ​ថា​ Galaxy Note9 ទំហំ​ ១២៨ GB មាន​តម្លៃ​ចាប់​ពី​​ប្រមាណ​ ៩៣៦ ដុល្លារ ចំណែក​ទំហំ​ ៥១២ GB មាន​តម្លៃ​ដល់​​ប្រមាណ​ ១ ២១៤ ដុល្លារ​ ឯណោះ។

ប៉ុន្តែ​ចំពោះ​ប្រទេស​ឥណ្ឌូណេស៊ី​​មាន​ការ​ផ្ដល់​ជូន​ពិសេស ដោយ​រាល់​ការ​កុម្ម៉ង់ទិញ Galaxy Note9 នឹង​មាន​ផ្ដល់​ជូន​ទូរទស្សន៍​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង៕

No comments:

Post a Comment