
ក្លឹបយក្សអេស្ប៉ាញ Real Madrid នៅតែមានបំណងចង់បានកីឡាករឆ្នើម Hazard ប៉ុន្តែ Chelsea មិនលក់តារារបស់ខ្លួនក្នុងតម្លៃទាបនោះទេ ហើយដឹងថា តម្លៃនេះអាចរារាំងមិនឲ្យក្លឹបផ្សេងៗអាចឆក់យកកីឡាករខ្លួនបាន។
Hazard មិនមានការជំរុញណាមួយឲ្យគេចេញពីអង់គ្លេសឡើយ។ ជាពិសេសគ្រូ Chelsea ថ្មីលោក Maurizio Sarri ចង់ធ្វើការជាមួយកីឡាករបែលហ្ស៊ិករូបនេះនិង Willian ដែលក្លឹបមិនលក់ឲ្យ Barcelona។ តាមព័ត៌មានចុងក្រោយលោក Sarri នឹងត្រៀមឲ្យ Hazard ធ្វើជាប្រធានក្រុមរដូវកាលក្រោយ។

Chelsea ពិតជាបារម្ភសម្រាប់ការបាត់បង់ម្ចាស់ជយលាភីលេខ៣ World Cup ២០១៨ Eden ព្រោះកន្លងទៅគេបានបដិសេធពង្រីកកុងត្រាថ្មីនៅ Stamford Bridge។ Hazard ពេលនេះសល់កុងត្រា២ឆ្នាំទៀតនៅ Chelseaហើយធ្លាប់បង្ហើបថា គេចង់រកបទពិសោធន៍ថ្មីនៅកន្លែងផ្សេង៕
No comments:
Post a Comment