
ប៉ុន្តែមិនមែនដោយសារតែគុណប្រយោជន៍លើសលប់បែបនេះ គ្រប់គ្នាសុទ្ធតែអាចញ៉ាំវាបាន ឬញ៉ាំច្រើនយ៉ាងណាក៏បាននោះទេ។ សូមស្វែងយល់ពីផលប៉ះពាល់មួយចំនួនសម្រាប់អ្នកដែលមានស្ថានភាព ឬជំងឺដូចខាងក្រោមនេះ៖
អ្នកជំងឺទឹកនោមផ្អែម

គ្រូពេទ្យបានណែនាំថា អ្នកកើតជំងឺទឹកនោមផ្អែមចាំបាច់ត្រូវតមអាហារដែលមានជាតិស្ករ ហើយដោយសារតែផ្លែខ្នុរសម្បូរទៅដោយជាតិស្ករពីធម្មជាតិ និងគ្លុយកូស ទើបវាមិនល្អឡើយសម្រាប់អ្នកជំងឺនេះ។
អ្នកជំងឺខ្លាញ់ក្នុងថ្លើម

ជាតិស្ករដ៏លើសលប់ក្នុងខ្នុរ មិនបានជាចំណែកល្អឡើយសម្រាប់ថ្លើម ហើយកាលណាញ៉ាំច្រើន វាអាចបណ្ដាលឱ្យទៅជាក្ដៅខ្លួន។ ដូច្នេះអ្នកជំងឺថ្លើមដែលមានជាតិខ្លាញ់រឹតតែគួរប្រយ័ត្នចំពោះការញ៉ាំផ្លែឈើដែលសម្បូរដោយថាមពល និងមានកាកសរសៃនេះ ព្រោះរាងកាយអ្នកអាចនឹងកើនឡើងកម្ដៅយ៉ាងងាយបំផុត។ ក្នុងករណីក្ដៅខ្លួនខ្លាំង ក្រោយពេលញ៉ាំខ្នុរ ចាំបាច់ណាស់ត្រូវផឹកទឹកពី២ ទៅ២លីត្រកន្លះក្នុងមួយថ្ងៃ និងញ៉ាំបន្លែពី២ទៅ៣ខាំ ក្នុងមួយថ្ងៃ ដើម្បីបញ្ចុះកម្ដៅមកវិញ តែបើមានបញ្ហាធ្ងន់ធ្ងរត្រូវទៅមន្ទីរពេទ្យជាបន្ទាន់។
អ្នកដែលមានសុខភាពខ្សោយ ឬអ្នកដែលកើតទុក្ខ

ទោះបីសម្បូរដោយថាមពលក៏ដោយ ប៉ុន្តែមនុស្ស២ប្រភេទនេះមិនគួរញ៉ាំផ្លែខ្នុរឡើយ។ ហេតុផលព្រោះថា អ្នកដែលមានស្ថានភាពចុះខ្សោយ កាលណាញ៉ាំផ្លែឈើនេះវាអាចទៅធ្វើទុក្ខក្រពះ ព្រោះក្រពះកំពុងខ្សោយក្នុងការរំលាយអាហារ ចំណែកបេះដូងអាចដើរលឿន ឬបង្កើនសម្ពាធឈាមទៀតផង។
អ្នកជំងឺវះកាត់
ពេលលាយឡំនឹងថ្នាំពេទ្យក្នុងពេល និងក្រោយវះកាត់ អ្នកជំងឺដែលញ៉ាំផ្លែខ្នុរអាចបណ្ដាលឱ្យទៅជាអស់កម្លាំង និងងងុយគេង។ ហេតុនេះហើយ វាមិនសូវល្អឡើយសម្រាប់អ្នក។ ដូច្នេះគួរផ្អាកញ៉ាំវាយ៉ាងហោចណាស់ ២សប្ដាហ៍មុននិងក្រោយវះកាត់ទើបជាការប្រសើរ៕
ចុចអាន៖ មិនចង់មានគ្រោះថ្នាក់! មនុស្ស៥ប្រភេទនេះ ហាមញ៉ាំផ្លែម្រះដាច់ខាត
No comments:
Post a Comment