មក​មើល​រ៉ូប​អាពាហ៍ពិពាហ៍​ថ្លៃ​បំផុត​២០​ឈុត​លើ​លោក - KHMER NODE '

Breaking

Monday, July 30, 2018

មក​មើល​រ៉ូប​អាពាហ៍ពិពាហ៍​ថ្លៃ​បំផុត​២០​ឈុត​លើ​លោក

សុភាព​​ទូទាំង​ពិភព​លោក​តែង​តែ​ប្រាថ្នា​ស្លៀក​រ៉ូប​ស្រស់​ស្អាត​ និង​ប្រណីត​បំផុត​ក្នុង​ថ្ងៃ​ពិសេស​របស់​នាង​គឺ​​មង្គល​ការ​ជា​មួយ​បុរស​ជា​ទី​ស្រលាញ់។ ដើម្បី​ទទួល​បាន​រ៉ូប​ដ៏​ស្រស់​ស្អាត​ស្លៀក​ដ៏​ត្រូវ​ការ​ប្រាក់​​ផង​ដែរ​ដើម្បី​ធ្វើ​​​វា​បាន។ ខាង​ក្រោម​ជា​រ៉ូប​អាពាហ៍ពិពាហ៍​២០​ឈុត​​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ស្អាត​ និង​មាន​តម្លៃ​បំផុត។

២០- ARMANI DRESS -​ តម្លៃ ៥០ ០០០ ​ដុល្លារ​៖ តារា​ស្រី​ល្បី​ឈ្មោះ​របស់​ហូលីវូដ​ Katie Holmes បាន​ស្លៀក​រ៉ូប​​ដ៏​មាន​តម្លៃ​នេះ​នៅ​ពេល​នាង​រៀប​ការ​នឹង​តារា​ប្រុស​ Tom Cruise កាល​ពី​ឆ្នាំ​២០០៦។

១៩- រ៉ូប​មង្គល​ការ​ HELEN ROSE - តម្លៃ ៥០ ០០០​ ដុល្លារ​៖ នាង​ Elizabeth Taylor មាន​សំណាង​ក្លាយ​ជា​កូន​ក្រមុំ​​ដែល​បាន​ស្លៀក​រ៉ូប​អាពាហ៍ពិពាហ៍​ស្រស់​ស្អាត​នេះ។

១៨- រ៉ូប​មង្គល​ការ​ BADGLEY MISCHKA - តម្លៃ ៥០ ០០០ ដុល្លារ​៖ តារា​ស្រី​ Tori Spelling ជា​កូន​ស្រី​របស់​តារា​ Aaron និង​ Candy Spelling​ដែល​បាន​ស្លៀក​រ៉ូប​ដ៏​ប្រណីតនេះ។

១៧- រ៉ូប​មង្គល​ការ​ LAWRENCE STEELE - តម្លៃ ៥០ ០០០ ដុល្លារ​៖ កំពូល​តារា​សម្តែង​ហូលីវូដ​ Jennifer Aniston ក៏​បាន​ក្លាយ​ជា​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ពេល​នាង​ស្លៀក​រ៉ូប​នេះ​រៀប​ការ​នឹង​តារា​ប្រុស​សង្ហា​ Brad Pitt។

១៦- រ៉ូប​មង្គល​ការ​ GILES DEACON - តម្លៃ ៥២ ០០០ ដុល្លារ៖ នាង​ Pippa Middleton ក៏​លេច​ធ្លោ​ដែរ​នៅ​ពេល​នាង​ស្លៀក​រ៉ូប​​​​ពោរ​ពេញ​ដោយ​ថ្លៃ​ថ្នូរ​ក្នុង​មង្គល​សិរី​របស់​នាង​និង​ស្វាមី។

១៥- រ៉ូប​មង្គល​ការ​ BARACCI BEVERLY HILLS - តម្លៃ ៥៨ ០០០ ដុល្លារ​៖ ស្រលាញ់​ ឬ​ស្អប់​នាង​ ប៉ុន្តែ​អ្នក​មិន​អាច​ប្រកែក​បាន​ពី​សម្រស់​កូន​ក្រមុំ​ Kim Zolciak ឡើយ​នៅ​ពេល​នាង​ស្លៀក​រ៉ូប​មង្គល​ការ​នេះ។

១៤- រ៉ូប​មង្គល​ការ​ GRACE KELLY INSPIRED - តម្លៃ ៦០ ០០០ ដុល្លារ៖ ឆ្នាំ​២០០១​នាង​ Keely Shaye Smith បាន​ស្លៀក​រ៉ូប​មង្គល​ការ​នេះ​ស្រស់​ស្អាត​នេះ។

No comments:

Post a Comment