Qin phone ជាទូរសព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi ដែលទើបនឹងបង្ហាញខ្លួន មានបំពាក់បច្ចេកវិទ្យា AI អាចភ្ជាប់អ៊ីនធើណិត 4G ប្រើ USB-C និងបច្ចេកវិទ្យាជាច្រើនទៀតជាមួយតម្លៃសមរម្យ។
Xiaomi Qin មានពីរម៉ូឌែលគឺ Q1 និង Q1s។ ទូរសព្ទនេះប្រើបន្ទះឈីបលេខ MediaTek MT6260A ប្រើ CPU ប្រភេទARM7 មាន RAM 8MB និងមានមេម៉ូរីម៉ាស៊ីន 16MB។ Q1 អាចបានត្រឹម 2G ប៉ុណ្ណោះមិនអាចភ្ជាប់ GPS និង LTE បានទេ ប៉ុន្តែអាចភ្ជាប់ Wi-Fi និង Bluetooth 4.2។ ដំណើរការដោយប្រព័ន្ធដំណើរការ(OS) ឈ្មោះថា Nucleus។
ចំណែកឯម៉ូឌែល Q1s ប្រើបន្ទះឈីបលេខSpreadtrum SC9820 ល្បឿន core-1.2 GHz Cortex-A53 មាន RAM 256MB និងមានមេម៉ូរីម៉ាស៊ីន 512MB។ Q1s អាចភ្ជាប់ GPS និងប្រើបច្ចេកវិទ្យា 4G LTE។ ដំណើរការដោយប្រព័ន្ធដំណើរការ(OS) ឈ្មោះថា MOCOR5។ ទូរសព្ទទាំង ២ នេះមានអេក្រង់ទំហំ 2.8 អ៊ិញ ថាមពលថ្ម ១៤៨០ មីលីអំពែអាចប្រើបាន ១៥ ថ្ងៃ មានប៊ូតុងចុចស្រដៀងទៅនឹង Nokia 8110 និងអាចដាក់ស៊ីមបាន ២ ថែមទៀតផង។
Xiaomi Qin អាចនឹងមានលក់តែនៅសាខាដៃគូរបស់ Xiaomi នៅចិនប៉ុណ្ណោះក្នុងតម្លៃ Qin 1 គឺ៣០ ដុល្លារ។ ឯ Qin 1s គឺ ៤៥ ដុល្លារ។ បើយោងតាមប្រភពព័ត៌មាន ទូរសព្ទនេះអាចនឹងប្រកាសចេញផ្លូវការនៅថ្ងៃទី ១៤ ខែកញ្ញាខាងមុខនេះ៕
No comments:
Post a Comment