
ម៉ូតូ PCX Hybrid ដែលនឹងដាក់លក់នៅជប៉ុនប្រើប្រាស់ម៉ាស៊ីន ១២៥ សេសេ ផលិតកម្លាំងបាន ១១,៨ សេះ បូករួមនឹងម៉ូទ័រអគ្គិសនីដែលបង្កើតកម្លាំងបាន ១,៨ សេះ។ ម៉ូតូនេះស៊ីប្រេងជាមធ្យម ១ លីត្រចំពោះការបើកបរចម្ងាយ ៥១,៩ គ.ម និងអាចផ្ទុកប្រេងបាន ៨ លីត្រ។

ប្រព័ន្ធ Hybrid លើម៉ូតូរបស់ Honda មានសមត្ថភាពជួយផ្ដល់កម្លាំងដល់ម៉ាស៊ីនដើម្បីអាចបង្កើនសន្ទុះបានរហ័ស និងអាចជួយសន្សំសំចៃប្រេងសាំងបានមួយចំណែកផងដែរ។ ម៉ូតូនេះមានការបើកបរចំនួនពីរប្រភេទដែលអ្នកបើកបរអាចរើស គឺ "D” ជាការបើកបរធម្មតា សន្សំសំចៃប្រេងសាំង និង "S” ជាការបើកបរដែលត្រូវការកម្លាំងខ្លាំង។

ម៉ូតូ PCX Hybrid ដែលលក់នៅជប៉ុនប្រើប្រាស់ប្រព័ន្ធហ្វ្រាំង ABS, អំពូលប្រភេទ LED, មានប្រើប្រាស់ Smart Key និងមានតែជម្រើសពណ៌ខៀវក្រមៅមួយគត់ ជាពណ៌តំណាងឲ្យប្រព័ន្ធ Hybrid៕


No comments:
Post a Comment