
នៅលើ Page របស់តារាចម្រៀងវ័យក្មេង សុវត្ថិ សិរីវុឌ្ឍ បានបង្ហោះរូបខ្លួនឈរក្បែររថយន្តទំនើបថ្មីសន្លាង ដោយសរសេរថា "Hey hey My lovely car”។ ការបង្ហោះនូវរថយន្តទំនើបមួយគ្រឿងម៉ាក Mazda ដែលមានតម្លៃរាប់ម៉ឺនដុល្លារនេះ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលមិនតិចនាក់ទេ ព្រោះកូនប្រុសសង្ហារបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានប្តូររថយន្តសេរ៊ីថ្មី តម្លៃរាប់ម៉ឺនដុល្លារជាបន្តបន្ទាប់ ក្រោយពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចូលហ៊ុនគ្នា៥លាន ដុល្លារជាមួយឱកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា លើវិស័យអចលនទ្រព្យ។


ពេលនេះ អ្នកគាំទ្រកំពុងរង់ចាំមើលថា តើកូនប្រុសកណ្តាលរបស់លោក នឹងផ្លាស់ប្តូរយករថយន្តសេរ៊ីទំនើបមួយណាវិញ បន្ទាប់ពីកូនច្បង និងកូនពៅ បានប្តូររថយន្តថ្មីរួចទៅហើយ៕

No comments:
Post a Comment